ព័ត៌មានសង្គម

អំណោយឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុខ និងលោកជំទាវ ហៀក ស្រីមុំ
អំណោយឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុខ និងលោកជំទាវ ហៀក ស្រីមុំ
2 ម៉ោងមុន
រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ទី9 ខែឧសភា ឆ្នាំ២០២១ សម្ពន្ធយុវជនដើម្បីមនុស្សធម៍ ដឹកនាំដោយ លោក អេង ឯកពុទ្ធិ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុខ នាំយកនូវអំណោយរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ែន សុខ និង លោកជំទាវ ហៀក ស្រីមុំ មកចែកជូនកម្មករ កម្មការិនីស្នាក់នៅបន្ទប់ជួល ចំនួន 8គ្រួសារ ដែលកំពុងតែខ្វះខាតស្បៀង ស្ថិតនៅ ភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
អភិបាលខេត្តចែកអង្ករដល់ពលរដ្ឋ៤០០គ្រួសារក្នុងស្រុកត្បូងឃ្មុំ
អភិបាលខេត្តចែកអង្ករដល់ពលរដ្ឋ៤០០គ្រួសារក្នុងស្រុកត្បូងឃ្មុំ
1 ថ្ងៃមុន
ខេត្តត្បូងឃ្មុំៈអភិបាលខេត្តត្បូងឃ្មុំ បានចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិ ចំនួន ៤០០គ្រួសារ ក្នុងឃុំចំនួន៤ ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃសុក្រ ទី៧ ខែឧសភា ឆ្នាំ២០២១ នៅបរិវេណសាលាឃុំពាមជីលាំង ។
ខ្វះ៣ថ្ងៃទៀត១០ខែហើយ ករណីគ្រោះថ្នាក់ចរាចរណ៍ សាលាដំបូងខេត្តមិនរកយុត្តិធម៌ឲ្យជនរងគ្រោះ
ខ្វះ៣ថ្ងៃទៀត១០ខែហើយ ករណីគ្រោះថ្នាក់ចរាចរណ៍ សាលាដំបូងខេត្តមិនរកយុត្តិធម៌ឲ្យជនរងគ្រោះ
2 ថ្ងៃមុន
ខេត្តកំពង់ធំៈ ក្រុមគ្រួសារជនរងគ្រោះ ក្នុងសំណុំរឿងលេខ ៥៨៤ ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ របស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ ។ ករណីសំណុំរឿងនេះមិនប្រក្រតី ដោយខាងក្រុមគ្រួសាររងគ្រោះមិនត្រូវបានទទួលនូវភាពយុត្តិធម៌នោះទេ ។ ព្រោះត្រូវបានគេដោះយករថយន្តកាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2I.6663 ដែលជារថយន្តបង្កបើកវ៉ាជែងធ្វេសប្រហែសទៅបុកម៉ូតូស៊ុយ ស៊ុយគីនិច ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ធំ 1N.6729 បើកបរដោយឈ្មោះ ឃាង វ៉ាន់សាក់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បណ្តាលឲ្យមនុស្សស្លាប់ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ ចំណុចមុខអាហារដ្ឋានព្រះវិហារ ស្ថិតក្នុងភូមិក្រចាប់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ យកទៅប្រើប្រាស់យ៉ាងរំភើយ ។ ជនល្មើសក៏ត្រូវដោះឲ្យនៅក្រៅឃុំម៉ាអេមទៀតផងដែរ ។ គួរណាស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកប្រធានសាលាដំបូងខេត្ត ដោះស្រាយតាម អភិក្រមទីមួយការដោះស្រាយសំណុំរឿងក្ដីកកស្ទះដោយធ្វើឡើងដោយយោងលើច្បាប់ជាគោល អភិក្រមទី២ដោះស្រាយដោយសុច្ចរិតទៀតត្រង់ យុត្តិធម៌ មិនពុករលួយ មិនមែនត្រីងៀតឆ្លាតពង (អភិក្រម លោកគ្រូ កើត រិទ្ធ) ។
ខ្យល់កន្ត្រាក់បានផ្តួល ដើមពោធិ៍អាយុកាលរាប់រយឆ្នាំ ដែលដួលរលំ គឺ«ដើមពោធិ៍លោកតាក្រហម ក» មិនមែន «ដើមពោធិ៍ប្រវត្តិសាស្ត្រស្នេហាទុំ និង ទាវ» នោះទេ
ខ្យល់កន្ត្រាក់បានផ្តួល ដើមពោធិ៍អាយុកាលរាប់រយឆ្នាំ ដែលដួលរលំ គឺ«ដើមពោធិ៍លោកតាក្រហម ក» មិនមែន «ដើមពោធិ៍ប្រវត្តិសាស្ត្រស្នេហាទុំ និង ទាវ» នោះទេ
2 ថ្ងៃមុន
ខេត្តត្បូងឃ្មុំៈ ដើមពោធិ៍ដ៏ធំមួយដេីម ដែលមានអាយុកាលរាប់រយឆ្នាំ គឺ «ដើមពោធិ៍លោកតាក្រហម ក» ដែលមានចម្ងាយប្រមាណ៧០ម៉ែត្រ ពីដើមពោធិ៍ប្រវត្តិសាស្ត្រ ប្រវត្តិស្នេហារវាង ទុំ និង ទាវ ដែលស្ថិតនៅភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ត្រូវបានខ្យល់កន្រ្តាក់ បោកបក់ធ្វើឱ្យដួលរលំនៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១។ លោក សេង សុខខឿន អភិបាលស្រុកត្បូងឃ្មុំ បានបញ្ជាក់ឲ្យដឹងថា នៅយប់ថ្ងៃដដែលនេះ ខណៈមានការចែករំលែកព័ត៍មានជាបន្តបន្ទាប់ ដោយយល់ច្រលំថា ដើមពោធិ៍ដែលដួលនោះ ជាដើមពោធិ៍ស្នេហាទុំទាវ។
ពលរដ្ឋជិត១០០ គ្រួសារ ក្និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានទុនបង្វិល ពីគម្រោង LASED II ក្នុងការពង្រីកការដាំដុះដំណាំកសិផល និងចិញ្ចឹមសត្វ
ពលរដ្ឋជិត១០០ គ្រួសារ ក្និងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទទួលបានទុនបង្វិល ពីគម្រោង LASED II ក្នុងការពង្រីកការដាំដុះដំណាំកសិផល និងចិញ្ចឹមសត្វ
2 ថ្ងៃមុន
ខេត្តត្បូងឃ្មុំៈ នៅរសៀល ថ្ងៃទី ០៥ ខែ ឧសភា ឆ្នាំ ២០២១ ឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានគ្រប់គ្រងគម្រោង LASED II ខេត្តត្បូងឃ្មុំ បានចុះចែកផ្តល់ឥណទានរបស់គម្រោង ដល់សមាជិកក្រុមទុនបង្វិលលេីកទី១ ចំនួន៦ក្រុម ស្មេីនឹង៩៦នាក់ ដែលជាសម្បទានិក រស់នៅក្នុងតំបន់បែងចែកដីដេីម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ស្ថិតនៅក្នុងភូមិស្រែលេីសែនជ័យ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ គាំទ្រមូលនិធិដោយធនាគារពិភពលោក (WB) និងរាជរដ្ឋាភិបាលកម្ពុជា ។
អភិបាលខេត្តត្បូងឃ្មុំចែកអង្ករដល់ប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ
អភិបាលខេត្តត្បូងឃ្មុំចែកអង្ករដល់ប្រជាពលរដ្ឋ ចំនួន៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ
3 ថ្ងៃមុន
ខេត្តត្បូងឃ្មុំៈ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១នេះ បានចែកអង្ករជំនួយសង្គ្រោះបន្ទាន់របស់រាជរដ្ឋាភិបាលជប៉ុនចំនួន៩តោន ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិនាពេលកន្លងទៅ ចំនួន៣០០គ្រួសារ ក្នុងមូលដ្ឋានស្រុកអូររាំងឪ ស្ថិតនៅសាលាឃុំមៀន ព្រមទាំងផ្តល់ថវិកាលើកទឹកចិត្តដល់ក្រុមប្រឹក្សាឃុំ និងមេភូមិផងដែរ ។
មានសង្ឃឹមហើយ សំរាប់កសិករ លោកជំទាវ នី ចាន់ធីតា ណែនាំកសិករត្រូវដាំដុះតាមផែនកា
មានសង្ឃឹមហើយ សំរាប់កសិករ លោកជំទាវ នី ចាន់ធីតា ណែនាំកសិករត្រូវដាំដុះតាមផែនកា
3 ថ្ងៃមុន
លោកជំទាវ នី ចាន់ធីតា ណែនាំកសិករត្រូវដាំដុះតាមផែនការ ដើម្បីទទួលបានកសិផល លក់ទៅកាន់ទីផ្សារមានជាប្រចាំខេត្តត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១នេះ លោកជំទាវអភិបាលរងខេត្តបានជំរុញឲ្យបងប្អូនប្រជា កសិករធ្វើការដាំដុះដំណាំបន្លែស្របតាម តម្រូវការទីផ្សារកាន់តែច្រើន ។ ដូច្នេះដើម្បីមានបន្លែលក់ទៅកាន់ទីផ្សារកាន់តែច្រើន មាននិរន្តរភាពបងប្អូនត្រូវរៀបចំចងក្រងជាក្រុម ជាបណ្តុំសហគមន៍ហើយធ្វើការដាំដុះត្រូវមានផែនការ ដែលផែនការនោះ ស្របនឹងតម្រូវការរបស់ទីផ្សារទើបធ្វើឲ្យកសិផលមិនជុញ ហើយទទួលបានតម្លៃល្អប្រសើរ ។ ពិសេសសហគមន៍កសិកម្មគោកស្រុកបៃតង ស្ថិតនៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ នេះតែម្តង ។ លោកប្រធានសហគមន៍ បានរៀបរាប់ថា ប្រជាកសិករដាំដុះបន្លែនៅក្នុងភូមិគោកស្រុក សរុបប្រមាណ ១១៦គ្រួសារ ក្នុងនោះជាសមាជិកសហគមន៍ចំនួន ៦៣គ្រួសារ ដែលអាចផ្គត់ផ្គង់នៅលើទីផ្សារនូវបន្លែ ដូចជា ស្លឹកខ្ទឹមប្រមាណ ៣ ០០០គីឡូក្រាម ទៅ ៤ ០០០គីឡូក្រាម/ថ្ងៃ ត្រសក់ចំណារចន្លោះពី ៥០០គីឡូក្រាម ទៅ ១ ០០០គីឡូក្រាម/ថ្ងៃ ត្រប់ស្រួយ ៣០០គីឡូក្រាម/ថ្ងៃ និងត្រឡាចចន្លោះពី ១៥០គីឡូក្រាម ទៅ ២០០គីឡូក្រាម/ថ្ងៃ។ ចំពោះដំណាំត្រកួនវិញអាចផ្គត់ផ្គង់បាន ១ ០០០គីឡូក្រាម/ថ្ងៃ ប្រសិនបើមានទីផ្សារទិញត្រកួនជាក់លាក់។ ក្នុងឱកាសនោះ បងប្អូនប្រជាកសិករ បានលើកសំណូមពរបីចំណុច ១-ជួយសម្រួលផ្លូវសម្រាប់ដឹកកសិផលចេញពីចំការ ២-សម្រួលតបណ្ដាញប្រព័ន្ធអគ្គិសនី ចូលដល់ចម្ការដែលមានប្រជាកសិករដាំដុះបន្លែ សម្រាប់បូមទឹកស្រោចស្រពបង្កបង្កើនផលដំណាំ និង៣-ជួយពង្រីកទីផ្សារកសិផល។ លោកជំទាវ នី ចាន់ធីតា បានសំដែងនូវការចាប់អារម្មណ៍ចំពោះសមិទ្ធិផលកសិផលដែលបានពីការប្រឹងប្រែងរបស់បងប្អូន។ សំណូមពរ ទាំងបី នឹងយកទៅពិភាក្សានិងដោះស្រាយតាមលទ្ធភាពជាក់ស្តែង។ លោកជំទាវ ក៏បានលើកឡើងនូវគំនិតផ្តួចផ្តើមរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលមានគម្រោងពង្រីកទីផ្សារកសិផលជាពិសេសបន្លែ ជូនបងប្អូននិងជំរុញឲ្យបងប្អូន បន្តធ្វើការដាំដុះ ព្រោះតម្រូវការកាន់តែច្រើន។ ដូច្នេះ ដើម្បីមានបន្លែលក់ទៅកាន់ទីផ្សារកាន់តែច្រើន មាននិរន្តរភាព បងប្អូន ត្រូវរៀបចំចងក្រងជាក្រុម ជាបណ្តុំ ជាសហគមន៍ ហើយធ្វើការដាំដុះមានផែនការ ដែលផែនការនោះ ស្របគ្នានឹងតម្រូវការរបស់ទីផ្សារ ទើបធ្វើឲ្យកសិផលមិនជុញ ហើយទទួលបានតម្លៃល្អប្រសើរ ៕សាន វិឡែម ៥.៥.២០២១
លោក ជា តុង ហ៊ួ ស្ថាបនិក CTH ​ នាំយកអំណោយជូនអធិការក្រុងសៀបរាប
លោក ជា តុង ហ៊ួ ស្ថាបនិក CTH ​ នាំយកអំណោយជូនអធិការក្រុងសៀបរាប
5 ថ្ងៃមុន
ភ្នំពេញៈ ថ្ងៃ 03.05.2021 លោក ជា តុងហ៊ួរ ព្រមទាំងភរិយា អ្នកម្តាយលោកឳពុក ម៉េតឆាយ ក្រុមការងារ 300 Leaders & CTH Mind Map ដោយមើលឃើញការខិតខំប្រឹងប្រែងរបស់ អធិការដ្ឋាននគរបាលក្រុងសៀមរាប លោកវរសេនីយ៍ទោ ដា ចំរេីន អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ជួយដល់ប្រជាពលរដ្ឋខេត្តសៀមរាបទប់ស្កាត់ ជំងឺកូវីត 19 ទាំងមូល ខ្ញុំបាទរួមទាំងក្រុមគ្រួសារ សូមជួយឧបត្ថមដោយក្តីស្រលាញ់និង ការដឹងគុណ ជូនចំពោះអធិការដ្ឋាននគរបាលក្រុងសៀមរាប

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម