សមត្ថកិច្ចចុះអនុវត្តន៍រឹតបណ្តឹងហាមឃាត់ការជួបជុំនិងមិនពាក់ម៉ាស់ និងបង្រ្កាបការជួបជុំគ្នាលេងល្បែងស៉ីសង់(បៀ)បានចំនួន៣វង់.!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី05 ខែមិថុនា ឆ្នាំ2021 ម៉ោង 2:35 នាទី ល្ងាច

(ខេត្តព្រះសីហនុ) នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាឱ្យកម្លាំងសមត្ថកិច្ចចុះបង្រ្កាបការជួបជុំគ្នាលេងល្បែងស៉ីសង(បៀ)បានចំនួន០៣វង់ ស្ថិតក្នុងតំបន់ទំនប់រលក(តំបន់លឿង)សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនអ្នកលេងល្បែងទាំងនោះ បញ្ជូនមកទីបញ្ជាការស្រាលដើម្បីអនុវត្តតាមនីតិវិធី។

សូមជម្រាបជូនថា កន្លងមកការឆ្លងជំងឺកូវីដ-១៩ នៅតំបន់ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុមានការកើនឡើងគួរឱ្យកត់សម្គាល់ និងឈានទៅដល់ការបិទខ្ទប់តំបន់នេះទាំងស្រុង ដោយសារប្រជាពលរដ្ឋមួយចំនួន មិនចូលរួមអនុវត្តតាមគោលការណែនាំរបស់រដ្ឋបាលខេត្ត ក៏ដូចជាក្រសួងសុខាភិបាល ហើយនៅតែបន្តការជួបជុំគ្នាលេងល្បែងសុីសង ជួបជុំគ្នាហូបចុកគ្រឿងស្រវឹង មិនពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពជាដើម។

វិធានការនេះនឹងធ្វើឡើងជាបន្តបន្ទាប់ ដើម្បីឈានទៅកាត់ផ្តាច់ការចម្លងមេរោគកូវីដ-១៩ ឱ្យបានទាំងស្រុង៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម