(ខេត្តព្រះសីហនុ)៖ លោកហ៊ឹនត្រឹង ហៅ វណ្ណា រួមជាមួយមេធាវី និងអ្នកពាក់ព័ន្ឋម្នាក់ទៀតត្រូវបានកំលាំងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះសីហនុធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី១និងថ្ងៃទី២ខែមេសារឆ្នាំ២០២១ដោយសង្ស័យពាក់ព័ន្ធនិងទឹកប្រាក់រាប់លានដុល្លារ នេះបើយោងតាមការបង្ហើបព័ត៍មានបឋមពីលោក ឧត្តមសេនីយ៏ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រាប់បណ្តាញសារព័ត៏មានSNTVកាលពីរសៀលថ្ងៃទី៣មេសារនេះ។
លោក ឧត្តមសេនីយ៏ត្រី ហេង ប៊ុន ទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ប្រាប់បណ្តាញសារព័ត៏មានSNTVថាជនសង្ស័យ ហ៊ិន ត្រឹង ហៅ វណ្ណា ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរអាជីវករ និងជាអ្នកបំរើការងារអោយឧកញ៉ាល្បីឈ្មោះម្នាក់ប្រចាំនៅខេត្តព្រះសីហនុ រួមជាមួយអ្នកពាក់ព័ន្ធចំនួន០២នាក់ផ្សេងទៀតបាននឹងកំពុងឃាត់ខ្លួនសាកសួរទៅតាមនិតិវិធីនៅទីបញ្ជាការដ្ឋានកងរាជអាវុធខេត្តតាមដីកាបញ្ជាឲ្យចូលខ្លួន លេខ ០៧ អ.យុង/២១ របស់អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចុះថ្ងៃទី៣១ ខែមីនាឆ្នាំ២០២១ ចេញដោយលោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុដោយជាប់ ពាក់ព័ន្ធករណី ឆបោករំលោភលើទំនុកចិត្ត និងកំហែងយកដោយធ្វើ ចត្តាឡីស័ករយះពេល១៤ថ្ងៃមុននឹងបញ្ជូនទៅកាន់សាលាតំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធី។
បើតាមប្រភពអោយដឹងពីអ្នកស្និទស្នាលនិងលោកឧកញ៉ាលឹម ហ៊ុយឡេង បានប្រាប់ថាជនសង្ស័យ ខាងលើជាអ្នកបំរើការងារអោយឧកញ៉ា លឹម ហ៊ុយឡេង ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន បានហើយ ។ ប្រភពដ៏ដែលបានបន្តថាមានបុគ្គលម្នាក់នោះតែងតែតាំងខ្លួនជា ឧកញ្ញ៉ា ដូរឡានគ្រប់សេរីនិងទើបទិញ021ថែមមួយគ្រឿងទៀតមិនទាន់បានជិះក្តៅគូទផងឥឡូវឃុំខ្លួននៅបន្ទាយPMនេះហើយលទ្ឋផល កូនឆ្មាចង់ស៊ីមេខ្លា(ឆ្លងស្ពានរួច រុះស្ពានចោល)
ដោយឡែកបើយោងតាមលិខិតមួយច្បាប់របស់កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដាក់ជូនឯកឧត្តមអភិបាលខេត្តព្រះសីហនុដោយគោរពស្នើទៅឯកឧត្តមអភិបាលខេត្តសុំពិនិត្យ និងយកសំណាក លើជនសង្ស័យដើម្បីបន្តនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ៕