ក្រុមចោរឆក់ឆ្លងខេត្តយ៉ាងសកម្មត្រូវបានសមត្ថកិច្ចចាប់បានចំនួន៤នាក់ នៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃពុធ ទី17 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 6:12 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យចំនួន៤នាក់ ជាក្រុមឆក់យ៉ាងសកម្មតាមផ្លូវសាធារណៈឆ្លងខេត្ត ត្រូវបានកម្លាំង នគរបាលស្រុកព្រៃនប់ខេត្តព្រះសីហនុ បង្ក្រាបបានភ្លាមៗ ក្រោយពី ជនសង្សយ័ជិះម៉ូតូ០២គ្រឿងធ្វើ​សក​ម្មភាព​ឆក់កាបូបជនរង​គ្រោះ ដែលកំពុងជិះម៉ូតូលើផ្លូវ​ជាតិ​លេខ៤​ចំនួន០២កន្លែងផ្សេង​គ្នា ក្នុងនោះ ដំបូងធ្វើសកម្មភាពឆក់នៅផ្លូវជាតិលេខ៤ចំណុចភូមិជើងគោឃុំជើងគោ ហើយបន្តមកធ្វើសកម្មភាពឆក់មួយករណីទៀតនៅភូមិមនោរម្យ ឃុំតានៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ វេលាម៉ោង១០ព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២១ ។​

​សមត្ថកិច្ចដែលចុះបង្ក្រាបផ្ទាល់បានបញ្ជាក់ថា ក្រុមជនសង្ស័យទាំង៤នាក់នេះ មុនបង្ក្រាបបាន ក៍ធ្លាប់ធ្វើសកម្មភាពតាមខេត្តផ្សេងៗ និងមុននេះមួយថ្ងៃក្រុមនេះ ក៍បានធ្វើសកម្មភាពឆក់តាមផ្លូវនៅឃ្លាំងលើក្រុងព្រះសីហនុ យកបានទូរសព្ទ័មួយគ្រឿង និងលុយមួយចំនួនទៀតពីជនរងគ្រោះ ហើយព្រឹកឡើងទើបចេញពីក្រុងព្រះសីហនុ មកធ្វើសកម្មភាពក្នុងស្រុកព្រៃនប់ ក៍ត្រូវសមត្ថកិច្ចបង្ក្រាបបានតែម្តង។        

ជន​សង្ស័យចំនួន០៤នាក់ ៖

០១.ឈ្មោះរឿន ភារៈ ភេទ​ប្រុស អាយុ​២១ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំ​នៅភូមិព្រៃតានប់ ឃុំមហាឫស្សី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

០២.ឈ្មោះឈុំ ដារ៉ាត់ ភេទ​ប្រុស អាយុ២១ឆ្នាំមុខរបរនិស្សិតមានទីលំ​នៅភូមិពោធិ ឃុំពោរម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។      

០៣.ឈ្មោះសុង ដានីត ភេទប្រុស អាយុ១៩ឆ្នាំមុខរបរ​មិនពិតប្រាកដមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ  ខេត្តកំពង់ស្ពឺ​។​          

០៤.ឈ្មោះវន សំរ៉ុង ភេទ ប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅភូមិព្រៃងោង ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្ត​កំពង់ស្ពឺ​។                             

បច្ចុប្បន្នជនសង្សយ័និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងឃាត់ខ្លួនទុក ដើម្បីធ្វើការសាកសួរបន្ត តាមនិតិវិធី និងបញ្ជូន ទៅផ្តន្ទាទោសតាមច្បាប់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម