១៤កុម្ភៈថ្ងៃបុណ្យនៃក្តីស្រលាញ់ ឯកឧត្តម គួច ចំរើនអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ បានជួបសំណេះសំណាល និងរៀបចំអាហារជូនកុមារនៅមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 11:46 នាទី ព្រឹក

(ខេត្តព្រះសីហនុ) នៅថ្ងៃទី១៤កុម្ភៈថ្ងៃបុណ្យនៃក្តីស្រលាញ់ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ អមដំណើរលោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី អភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុលោក លោកស្រី ប្រធានមន្ទីរមួយចំនួនក្នុងខេត្ត បានជួបសំណេះសំណាល និងរៀបចំអាហារជូនកុមារ នៅមណ្ឌលកុមារកំព្រាក្រុងព្រះសីហនុ ដែលស្ថិតនៅសង្កាត់៣ ក្រុងព្រះសីហនុ។ ក្នុងឱកាសនោះឯកឧត្ដម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុនិងលោកជំទាវ បានឧបត្ថម្ភថវិកាដល់កុមារនៅក្នុងមណ្ឌលទាំងអស់ ក្នុងម្នាក់ៗទទួលបានថវិកា ១០០,០០០ រៀល និងម៉ែៗអ្នកមើលថែទាំកុមារ ក្នុងមា្នក់ៗ ១០០,០០០រៀលផងដែរ។

ជាចុងក្រោយឯកឧត្តមអភិបាលខេត្តនិងលោកជំទាវ ក៏បានផ្ដាំផ្ញើឱ្យកូនៗទាំងអស់ត្រូវថែទាំសុខភាពឲ្យបានល្អ នឹងត្រូវខិតខំរៀនសូត្រធ្វើជាសិស្សល្អ កូនល្អ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូងរបស់ប្រទេសជាតិ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម