ពេលនេះចលាចលហើយ !! ក្រុមបាតុករ របស់លោក ត្រាំ សម្រុកចូល “រដ្ឋសភា សហរដ្ឋអាមេរិក” ដល់ ខាងក្នុងដោយសារតែ...

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី07 ខែមករា ឆ្នាំ2021 ម៉ោង 1:18 នាទី ល្ងាច

មាន រូបភាព “ប៉ូលិស” ក្នុង បន្ទប់ ប្រជុំ សភាតំណាងរាស្ត្រ ស.រ.អា ត្រៀម ដក កាំភ្លើង បាញ់ ខណៈ លោក បៃ ដិ ន ប្រកាស “ប៉ុណ្ណឹង បាន ហើយ!” ចំណែក លោក ត្រាំ ព្រម បញ្ជា ឱ្យ បាតុករ វិល ទៅផ្ទះ វិញ


បរទេស៖ ទ្វារ បន្ទប់ សភាតំណាងរាស្ត្រ និង ព្រឹទ្ធសភា សហរដ្ឋអាមេរិក ត្រូវបាន បិទ ចោល និង មាន រូបភាព ប៉ូលិស ការពារ សុវត្ថិភាព ដក កាំភ្លើង ភ្ជង់ តម្រង់ រង់ចាំ បាញ់ នៅក្នុង បន្ទប់ ប្រជុំ សភា ជាន់ ទាប ក្រោយ ក្រុមបាតុករ នាំគ្នា សម្រុក ទម្លាយ ចូលទៅ ដែលមាន ត្រឹមតែ ទ្វារ បាំង រារាំង ប៉ុណ្ណោះ។ ចុងក្រោយ បំផុត លោក ប្រធានាធិបតី ដូ ណា ល់ ត្រាំ បាន ចេញមក ថ្លែង បញ្ជា ឱ្យ ក្រុមបាតុករ វិលត្រឡប់ ទៅផ្ទះ វិញ ដោយបាន ប្រកាសថា “យើង ស្រឡាញ់ អ្នក ទាំងអស់គ្នា តែ សុំឱ្យ ត្រឡប់ទៅផ្ទះ វិញ” ក្រោយ លោក ចូ បៃ ដិ ន ចេញមក ប្រកាស “ប៉ុណ្ណឹង បាន ហើយ!” និង ទាមទារ ឱ្យ លោក ត្រាំ បញ្ជា ឱ្យ មនុស្ស របស់ខ្លួន ដកថយ ចេញ។

photo_2021-01-07_13-14-43

NBC News បាន រាយការណ៍ កាលពី ថ្ងៃ ម្សិលមិញ (ទី៦មករា) ថា ចុងក្រោយ បំផុត មេដឹកនាំ សហរដ្ឋអាមេរិក លោក ដូ ណា ល់ ត្រាំ បានចេញ បញ្ជា តាមរយៈ សេចក្ដីថ្លែងការណ៍ ដែលជា វីដេអូ ឃ្លី ប ផូ ស្ត នៅក្នុង ប្រព័ន្ធ បណ្ដាញ សង្គម ធ្វី ត ធើរ អំពាវនាវ ឱ្យ ក្រុមមនុស្ស ដែល គាំទ្រ រូបលោក ដែល មិន ពេញចិត្ត ចំពោះ លទ្ធផល ការបោះឆ្នោត ត្រឡប់ទៅផ្ទះ វិញ ក្រោយពី ក្រុមបាតុករ អាច សម្រុកចូល ទៅដល់ ខាងក្នុង ទីតាំង ដឹ ឃឹ ពី ថ ល ហ៊ីល ល៍។
ទីភ្នាក់ងារ ព័ត៌មាន AP បាន រាយការណ៍ ដោយ រូបភាព ប្រវត្តិសាស្ត្រ ប៉ូលិស សហរដ្ឋអាមេរិក ដក កាំភ្លើង ភ្ជង់ តម្រង់ បាញ់ ការពារ ពី ខាងក្នុង បន្ទប់ ប្រជុំ សភា ជាន់ ទាប ក្រោយពី ហ្វូង បាតុករ សម្រុកចូល ទៅបាន ដោយមាន ត្រឹមតែ ទ្វារ រាំង ពីមុខ តែប៉ុណ្ណោះ ខណៈ បន្ទប់ ប្រជុំ របស់ សភា ទាំង២ ត្រូវបាន បិទ ចោល។
ដោយ នៅក្នុង សេចក្ដីថ្លែងការណ៍ របស់ លោក ត្រាំ ត្រូវបាន រកឃើញថា លោក នៅតែ ថ្លែង ចេញមក យ៉ាងខុសៗថា រូបលោក បានឈ្នះ ការបោះឆ្នោត សហរដ្ឋអាមេរិក បែប Land Slide និង ការបោះឆ្នោត ឆ្នាំ២០២០ ត្រូវបាន ប្លន់ ជ័យជម្នះ។ លោក បាន ថ្លែង ទៅ ក្រុមបាតុករ តាមរយៈ វីដេអូ ឃ្លី ប ថា មនុស្ស ទាំងអស់នេះ ជា មនុស្ស ពិសេស លោក ស្រឡាញ់ មនុស្ស ទាំងអស់នេះ តែ សូមឱ្យ វិលត្រឡប់ ទៅផ្ទះ វិញ។

photo_2021-01-07_13-14-38

ក្លាយជា រឿង នឹកស្មាន មិន ដល់ ដែល យើង បានឃើញ រូបភាព ហ្វូង បាតុករ ដ៏ ច្រើន ឈរ កកកុញ នៅ ផ្នែក ខាងក្រៅ ដឹ ឃែ ពី ថ ល ហ៊ីល ល៍ បេះដូង សំខាន់ នៃ ប្រព័ន្ធ ការគ្រប់គ្រង របស់ សហ រដ្ឋ អាមេរិក ដែនដី នៃ សេរីភាព និង ក្រុមបាតុករ គ្រវីទង់ជាតិ ទៅមក។

ចំណែក លោក ចូ បៃ ដិ ន បាន ចេញមក ថ្កោលទោស អំពើហិង្សា ដែល បាន កើតឡើង នៅឯ ដឹ ឃែ ពី ថ ល ហ៊ីល ល៍។ លោក ថ្លែងថា “ក្នុង ម៉ោង នេះ ប្រជាធិបតេយ្យ របស់ យើង បាន ធ្លាក់ ក្រោម ការវាយប្រហារ យ៉ាង មិន នឹកស្មាន ដល់…” និង ចង្អុល បង្ហាញថា “ខ្ញុំ សូម អំពាវនាវ ឱ្យ លោក ប្រធានាធិបតី ដូ ណា ល់ ត្រាំ ថ្លែង តាមរយៈ កញ្ចក់ ទូរទស្សន៍ អី លូវ នេះ និង ការពារ រដ្ឋធម្មនុញ្ញ ចេញ បញ្ជា ឱ្យ បញ្ឈប់ ការ សម្រុកចូល កាន់កាប់ បែបនេះ” ។ មុននឹង ដើរចេញ ពី វេទិកា លោក បានប្រកាស ឱ្យ បានឮ ទាំងអស់គ្នា ថា “ប៉ុណ្ណឹង បាន ហើយ! ប៉ុណ្ណឹង បាន ហើយ!” ។

photo_2021-01-07_13-14-48

NBC News បាន រាយការណ៍ ថា ក្រុមប៉ូលិស ប្រចាំ ដឹ ឃែ ពី ថ ល ហ៊ីល ល៍ បាន ស្នើសុំ កម្លាំង បន្ថែម យ៉ាង បន្ទាន់ ពី អង្គភាព ប៉ូលិស សម្ងាត់ សហរដ្ឋអាមេរិក FBI និង National Guard រដ្ឋ ម៉ា រី លែ ន ដ៍ ដែល ក្នុងខណៈ ពេលនេះ ការ សម្រុកចូល កាន់កា ប់ នៅតែ ប្រព្រឹត្ត ទៅជា បន្ត និង ក្នុង ពេលនេះ ពួកគេ បានចាប់ផ្ដើម បាញ់ ហ្គាស ទឹកភ្នែក និង គ្រាប់បែក សំឡេង ហើយ៕

photo_2021-01-07_13-14-50
ប្រភព៖ សារព័ត៌មាន បរទេស

photo_2021-01-07_13-14-43photo_2021-01-07_13-14-53

photo_2021-01-07_13-15-04


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម