លោក ណុប អូ ស្ថាបនិកសាលាចំណេះទូទៅ អន្តរទ្វិប ផ្តល់តុជិត១០០ដល់អាស្រមតាលះ​លះគីរីបរិព័ទ្ឋ តាមរយះលោក ឈុន សារុំ

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី20 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 1:47 នាទី ល្ងាច

ខេត្តព្រះសីហនុៈដោយមើលឃើញអំពីខ្វះខាតតុ កៅអី របស់អាស្រម តាឡះគីរីបរិព័ទ្ឋ ដែលមានទីតាំងស្ថិតក្នុងភូមិតាលះសែនជ័យ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ សម្រាប់កុមារាកុមារី នៅក្នុងតំបន់នោះ  តាមរយះលោក ឈុន សារុំ អនុប្រធានសភាពាណីជ្ជកម្មខេត្តព្រះសីហនុ លោក ណុប អូ ស្ថាបនិកសាលាចំណេះទូទៅ អន្តរទ្វិប បានផ្តល់តុឈើជិត១០០ សម្រាប់បំពេញតម្រូវការចាំបាច់លើភាពជាក់ស្តែង។

        លោក ណុប អូ ស្ថាបនិកសាលាចំណេះទូទៅ អន្តរទ្វិប បានគូសបញ្ជាក់ប្រាប់បណ្តាញសារព័ត៏មានថា ការផ្តល់តុនេះគឺជាលើកទី3ហើយ​ បន្ទាប់ពីសាលាសាគូរ៉ា (ទំនប់រលក)និងសាលាបឋមសិក្សាកែវផុស ជិត១០០ឈុតផងដែរ ហើយការផ្តល់នូវតុកៅអីនេះ ក៏ជាការចូលរួមបន្តិចអំពីរូបលោកផ្ទាល់ ក្នុងការរួមចំណែកទៅនឹងសង្គម ហើយការបរិច្ចាកនេះ លោក នឹងធ្វើជាបន្តបន្ទាប់ទៅតាមលទ្ឋភាពរបស់លោក។លោកសង្ឃឹមផងដែរថា តុកៅជិត១០០ឈុតនេះ នឹងអាចជួយដល់អាស្រមតាឡះគីរីបរិព័ទ្ឋ ក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

        ដោយឡែក លោក ឈុន សារុំ​អនុប្រធានសភាពាណិជ្ជកម្មខេត្តព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក ណុប អូ ស្ថាបនិកសាលាចំណេះទូទៅ អន្តរទ្វិប ដែលបានផ្តល់នូវតុ កៅអី ជិត១០០នេះ តាមរយះលោកផ្ទាល់ ដើម្បីនាំយកទៅប្រគេនព្រះសង្ឃដែលគង់នៅអាស្រមតាឡះគីរីបរិព័ទ្ឋ ដើម្បីជួយសម្រួលដល់ការខ្វះខាត ក្នុងនាមរូបលោកផ្ទាល់សូមបួងសួងវត្ថុសាកស័ទ្ឋិ តាមជួយថែរក្សា លោក ណុប អូ ព្រមទាំងក្រុមគ្រួសារ ជួបតែពុទ្ឋពរទាំង%៥ ប្រការ គឺ អាយុ វណ្ណះសុខះ  ពលះ និងបដិពានៈ កុំបីឃ្លាងឃ្លាតឡើយ៕

       


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម