ថ្ងៃទី១ នៃពិធីបុណ្យ​អុំទូក​ឆ្នាំនេះ មានភ្ញៀវទេសចរ បានមកលេងកំសាន្ត ខេត្តព្រះសីហនុ យ៉ាងច្រើនកុះករ.!

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី18 ខែវិច្ឆិការ ឆ្នាំ2021 ម៉ោង 9:14 នាទី ល្ងាច

(ខេត្តព្រះសីហនុ)៖ នៅរសៀលថ្ងៃទី១៨.១១.២០២១នេះ ភ្ញៀវទេសណ៍បានសម្រុកមកលេងខេត្តព្រះសីហនុយ៉ាងច្រើនកុះករ ដូចជាតំបន់ឆ្នេរ តាមកោះនានា មិនត្រឹមតែប៉ុណ្ណោះ ក៏មានភ្ញៀវទេសចរមួយចំនួនក៏បាន មកកំសាន្តនៅក្នុងផ្សារ​ទំនើប​ព្រីនម៉ល ដែល​ជា​ផ្សារ​ទំនើប​ដ៏ធំ​ជាង​គេ​ក្នុងក្រុងព្រះសីហនុក៏ជា​កន្លែង​គោល​ដៅ​សំខាន់​មួយ​សម្រាប់​អ្នក​ដើរ​កម្សាន្ត​ នាឱកាល​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ផងដែរ។

នៅថ្ងែទី ១៨.១៩.២០ ខែវិច្ឆិកាឆ្នាំ២០២១នេះ ក្នុងពិធីបុណ្យអុំទូកនៅក្នុងខេត្តព្រះសីហនុ អ្នកមិនត្រឹមតែអាចរីករាយជាមួយនឹងឆ្នេរដ៏ស្រស់ស្អាតប៉ុណ្ណោះទេ ថែមទាំងបានចូលរួមក្នុងសកម្មភាពកម្សាន្តនានា និងល្បែងកម្សាន្តយ៉ាងច្រើនគួរឱ្យចាប់អារម្មណ៍ពីផ្សារទំនើបព្រីនមម៉ល ផងដែរ។ ឆ្លៀតក្នុងឱកាសចូលរួមអបអរសាទរ ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក  ផ្សារទំនើបព្រីនម៉លបានរៀបចំកម្មវិធីពិសេសៗដែលអាចទទួលបាន ឱកាសក្នុងការបញ្ចុះតម្លៃទៅលើ អីវ៉ាន និងម៉ាកល្បីៗគ្រប់ប្រភេទ រាល់អតិថិជនទាំងអស់ដែលបានអញ្ជើញមកទិញអីវ៉ាននៅក្នុងផ្សារទំនើបរបស់ខ្លួន ។

ក្រៅពីការចូលរួមអបអរសាទរ ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក   ផ្សារទំនើបព្រីនម៉ល ក៏បានរៀបចំតុបតែងផ្សាររបស់ខ្លួនស្របទៅនិងបរិបទនៃការអបអរសាទរ ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក ដែលគួរអោយចាប់អារម្មណ៍សម្រាប់លោកអ្នកធ្វើការថតរូបបានយ៉ាងស្រស់ស្អាតទៀតផង ។

ហើយអ្វីដែលពិសេសជាងនេះទៅទៀតនោះ លោកអ្នកក៏អាចចូលរួមលេងជាមួយម៉ាស៊ីនចាប់រង្វាន់ដោយផ្ទាល់នៅក្នុងផ្សារទំនើប ព្រីនម៉ល (Prince Mall) យ៉ាងច្រើនគួរអោយចាប់អារម្មណ៍ផងដែរ។ ផ្សារទំនើបព្រីនម៉ល បានត្រៀមខ្លួនរួចជាស្រាចសម្រាប់​ភ្ញៀវ​ទេសចរ និង​អតិថិជន​មក​ពីបណ្ដាលខេត្ត ក្រុងរាជធានីផ្សេងៗដើម្បីចូលរួមអបអរសាទរ ទាំងអស់គ្នា ។

សូមកុំភ្លេចចូលរួមទាំងអស់គ្នា  និងចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក្នុងការ បង្ការនិងទប់ស្កាត់នូវជំងឺកូវីដ19 រាល់ពេលចូលរួមសកម្មភាពផ្សេងៗនិងការដើរទិញឥវ៉ាន់របស់លោកអ្នក ៕ សូមអរគុណ


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម