ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត បណ្តាលឲ្យយុវជនម្នាក់របួស.!

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី13 ខែកញ្ញា ឆ្នាំ2021 ម៉ោង 3:20 នាទី ល្ងាច

 

(ក្រុងព្រះសីហនុ)៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្តមួយគ្រឿង បណ្តាលយុវជនម្នាក់ភាគីខាងម៉ូតូរងរបួស ហេតុការនេះបានកើតឡើងនៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅលើវិថីឯករាជ្យ ចំណុចស្ពានអូរសំអាត ស្ថិតក្នុងភូមិ០២ សង្កាត់លេខ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានថ្លែងប្រាប់អង្គភាពសារព័ត៌មានSNTVថា នៅមុនពេលកើតហេតុគេប្រទះឃើញមានរថយន្តមួយគ្រឿងម៉ាក TRITON ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BC-8580 បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុរថយន្តបានបត់ឆ្វេង ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក SCOOPY ពណ៌សរ ពាក់ស្លាកលេខ ព្រះសីហនុ 1J-3180 បុកចំថ្ពាល់រថយន្តផ្នែកខាងឆ្នេង បណ្តាលឲ្យរងការខូចខាតមធ្យមទាំងសងខាង ហើយយុវជនម្នាក់អ្នកបើកបរម៉ូតូ រងរបួសស្រាល ។

សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ដោយឡែកវត្ថុតាំងទាំងពីម៉ូតូនិងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តព្រះសីហនុ យកទៅរក្សាទុករងចាំការដោះស្រាយបន្តតាមនីតិវិធី ៕ (សូមបើកបរដោយមានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា)


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម