ព័ត៌មានអន្តរជាតិ

មហាសេដ្ឋីកាណាដា បន្លំខ្លួនធ្វើជាកម្មករ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចុងក្រោយត្រូវឃាត់ខ្លួន និងប្រឈមជាប់គុក ៦ ខែ
មហាសេដ្ឋីកាណាដា បន្លំខ្លួនធ្វើជាកម្មករ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចុងក្រោយត្រូវឃាត់ខ្លួន និងប្រឈមជាប់គុក ៦ ខែ
6 ខែមុន
ប្ដីប្រពន្ធមួយគូមកពីទីក្រុង Vancouver ដែលប្ដីមានឈ្មោះថា Rodney Baker គឺជាមហាសេដ្ឋី និងជាប្រធានកាសីណូរបស់ក្រុមហ៊ុន Great Canadian Gaming Corporation និងប្រពន្ធឈ្មោះ Ekaterina Baker ដែលជាតារាសម្ដែងម្នាក់ ត្រូវបានមន្ត្រីប៉ូលីសធ្វើការផាកពិន័យ បន្ទាប់ពីរូបគេទាំង ២នាក់ បានជួលយន្តហោះឯកជនមួយ ហោះបន្ដទៅកាន់សហគមន៍ជនជាតិដើម Yukon នៃប្រទេសកាណាដា ដោយមិនធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវនោះទេ ហើយក៏បានបន្លំខ្លួនទទួលយកវ៉ាក់សាំងបង្ការជំងឺ COVID-19 នៅទីនោះផងដែរ។
នាយករដ្ឋមន្ត្រីអង់គ្លេស អំពាវនាវឱ្យមានការ «រួបរួមគ្នាជាធ្លុងមួយ» ដ៏ពិតប្រាកដ ខណៈស្កុតឡេនចង់បោះឆ្នោតប្រជាមតិ ជាលើកទី២
នាយករដ្ឋមន្ត្រីអង់គ្លេស អំពាវនាវឱ្យមានការ «រួបរួមគ្នាជាធ្លុងមួយ» ដ៏ពិតប្រាកដ ខណៈស្កុតឡេនចង់បោះឆ្នោតប្រជាមតិ ជាលើកទី២
6 ខែមុន
ឡុងដ៍ ៖ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ នេះបានឲ្យដឹងថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក បូរីស ចនសុន បានអំពាវនាវឱ្យមានការ «រួបរួមគ្នាជាធ្លុងមួយ» ដ៏ពិតប្រាកដនៅក្នុងចក្រភពអង់គ្លេស ជាមួយការសង្កត់ធ្ងន់ពី ផលប្រយោជន៍ដ៏អស្ចារ្យនៃកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ។
Apple បានវិនិយោគទឹកប្រាក់ចំនួន ២៧០ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថ្មីមួយនៅប្រទេសវៀតណាម
Apple បានវិនិយោគទឹកប្រាក់ចំនួន ២៧០ លានដុល្លារអាមេរិក ដើម្បីសាងសង់រោងចក្រថ្មីមួយនៅប្រទេសវៀតណាម
6 ខែមុន
យោងតាមប្រភពមួយបានបង្ហើបឲ្យដឹងថា​ Apple ផ្លាស់ប្តូរផលិតកម្មពីប្រទេសចិនទៅប្រទេសវៀតណាម ដោយក្រុមហ៊ុន Cupertino នឹងធ្វើពិពិធកម្មដំណើរការផលិត ដោយសារតែភាពតានតឹងរវាងអាមេរិកនិងចិន។ ប្រភពដដែលបានឲ្យដឹងថា រោងចក្រនៅឥណ្ឌាគួរតែចាប់ផ្តើមផលិតឧបករណ៍ iPhone 12 នៅដើមត្រីមាសនេះ ខណៈរោងចក្រនៅវៀតណាមនឹងដំណើរការលើឧបករណ៍ iPad និង HomePod mini ។ ជាមួយគ្នានេះ រោងចក្រនៅប្រទេសវៀតណាមបានធ្វើការលើឧបករណ៍បំពងសម្លេងឆ្លាតវៃចាប់តាំងពីការណែនាំមក ប៉ុន្តែអ្នកនៅក្នុងឧស្សាហកម្មនេះបានបង្ហាញថាក្រុមហ៊ុន Apple កំពុងបង្កើនការបញ្ជាទិញដល់អ្នកផ្គត់ផ្គង់ដើម្បីពង្រីកសមត្ថភាពផលិតកម្ម។
លោក​ ចូ បៃដិន ផ្អាកការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម
លោក​ ចូ បៃដិន ផ្អាកការលក់អាវុធ ឲ្យអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាត់អារ៉ាប់រួម
6 ខែមុន
វ៉ាស៊ីនតោន ៖ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោក ចូ បៃដិន បានសម្រេចចិត្តផ្អាកការលក់អាវុធ ឱ្យទៅប្រទេសអារ៉ាប៊ីសាអូឌីត និងអេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានអនុញ្ញាតដោយអតីតរដ្ឋបាល លោក ដូណាល់ ត្រាំ នោះហើយ។ 
រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសស្រីលង្កាបានឆ្លងជំងឺកូវីដ១៩ ក្រោយទើបផ្សព្វផ្សាយពីសុីរ៉ូមឱសថបុរាណដើម្បីអាចការពារជំងឺកូវីដ១៩
រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៃប្រទេសស្រីលង្កាបានឆ្លងជំងឺកូវីដ១៩ ក្រោយទើបផ្សព្វផ្សាយពីសុីរ៉ូមឱសថបុរាណដើម្បីអាចការពារជំងឺកូវីដ១៩
6 ខែមុន
 បើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោកស្រី Pavithra Wanniarachchi បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ១៩ កាលពីថ្ងៃសុក្រ ហើយគាត់ធ្លាប់ជាអ្នកផ្សព្វផ្សាយពីសុីរ៉ូមម៉្យាងដែលផលិតដោយបុរសម្នាក់ ដោយបានអះអាងថា វាមានប្រសិទ្ធភាពប្រឆាំងនឹងវីរុសបានយូរអង្វែង។ ជម្រាបដែរថា ប្រទេសនេះមានករណីជំងឺកូវីដ១៩ សរុបចំនួន ៥៦ ០៧៦ ករណី និងការស្លាប់មានចំនួន ២៧៦ ករណី។
ចិនចល័តយន្តហោះចម្បាំងជាច្រើនគ្រឿងខុសធម្មតា ឲ្យក្រឡឹងដែនអាកាសតៃវ៉ាន់
ចិនចល័តយន្តហោះចម្បាំងជាច្រើនគ្រឿងខុសធម្មតា ឲ្យក្រឡឹងដែនអាកាសតៃវ៉ាន់
6 ខែមុន
តៃប៉ិ ៖  នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់បាន យន្តហោះទម្លាក់គ្រាប់បែកដល់ទៅ៨គ្រឿង រួមជាមួយយន្តហោះចម្បាំង៤គ្រឿងរបស់យោធាចិន បានចូលមកដល់ជ្រុងភាគនិរតីនៃតំបន់ដែនអាកាស ADIZ របស់តៃវ៉ាន់ ខណៈខាងតៃវ៉ាន់ភ្លាមៗនោះបានចល័តប្រព័ន្ធមីស៉ីលដើម្បីឃ្លាំមើលស្ថានការណ៍។
អគារដែលខ្ពស់ជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោកនិងចេញរូបរាងឆ្នាំនេះហើយ...
អគារដែលខ្ពស់ជាងគេបំផុតលំដាប់ទីពីរនៅលើពិភពលោកនិងចេញរូបរាងឆ្នាំនេះហើយ...
6 ខែមុន
អគារ Merdeka 118នឹងក្លាយជាអគារខ្អស់ជាងគេបំផុតក្នុងតំបន់អាស៊ាន និង លេខ2ក្នុងពិភពលោកដែលកំពុងសាងសង់នៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេសុី ។ វាមានកម្ពស់ 644 ម៉ែត្រ ដែលស្មេីនឹង118ជាន់ និង ក្រោមដី5ជាន់ ហេីយមានប្រអប់ជណ្តេីរយន្តចំនួន87។
លោក ចូ បៃដិន ត្រូវបានតំណាងរាស្ត្រម្នាក់ ដាក់ចេញមាត្រាចោទប្ដឹងដកតំណែង
លោក ចូ បៃដិន ត្រូវបានតំណាងរាស្ត្រម្នាក់ ដាក់ចេញមាត្រាចោទប្ដឹងដកតំណែង
6 ខែមុន
វ៉ាស៊ីនតោន៖ សមាជិកសភាតំណាងរាស្ត្រអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោកស្រី Marjorie Greene នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាលោកស្រី បានដាក់ជូននូវមាត្រាច្បាប់ចោទប្ដឹងដកតំណែងប្រធានាធិបតី លោក ចូ បៃដិន ទៅកាន់សភាតំណាងរាស្ត្រហើយ មួយថ្ងៃបន្ទាប់ពីលោកស្បថចូលកាន់តំណែង។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន The Hill នៅថ្ងៃសុក្រ ទី២២ ខែមករា ឆ្នាំ២០២១។
ធ្លាប់ឃើញទេ មនុស្សមានស្នែង បែបនេះ? ដោយដំបូងឡើយ មុននឹងធ្វើចាប់ផ្តើមដុះលើគាត់ ដោយសារ…
ធ្លាប់ឃើញទេ មនុស្សមានស្នែង បែបនេះ? ដោយដំបូងឡើយ មុននឹងធ្វើចាប់ផ្តើមដុះលើគាត់ ដោយសារ…
6 ខែមុន
បុរសម្នាក់ឈ្មោះ Shyam Lal Yadav អាយុ ៧៤ ឆ្នាំ បាននិយាយថា ស្នែងដែលដុះលយចេញពីក្បាលរបស់លោក ចាប់ផ្ដើមលូតកាន់តែវែង អស់រយៈពេល ៥ ឆ្នាំមកហើយ ។
ព្យុះទឹកកក វាយប្រហារផ្លូវល្បឿនលឿន នៅជប៉ុន បណ្តាលឲ្យរថយន្តជាង ១៣០ គ្រឿងបុកបន្តកន្ទុយគ្នា និង
ព្យុះទឹកកក វាយប្រហារផ្លូវល្បឿនលឿន នៅជប៉ុន បណ្តាលឲ្យរថយន្តជាង ១៣០ គ្រឿងបុកបន្តកន្ទុយគ្នា និង
6 ខែមុន
តូក្យូ៖ ព្យុះទឹកកក វាយប្រហារផ្លូវល្បឿនលឿន(highway ) នៅភាគខាងជើងនៃប្រទេសជប៉ុន ដែលបណ្តាលឲ្យរថយន្តជាង ១៣០ គ្រឿងបុកបន្តកន្ទុយគ្នា និងបង្កឲ្យមនុស្សម្នាក់ស្លាប់បាត់បង់ជីវិត និង ១០នាក់រងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅយប់ថ្ងៃអង្គារ ទី១៩ ខែមករា ឆ្នាំ២០២១។
គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី៖ មនុស្សស្លា.ប់កើនដល់ ២៦នាក់ និងរបួ.សជាង ៦០០នាក់
គ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី៖ មនុស្សស្លា.ប់កើនដល់ ២៦នាក់ និងរបួ.សជាង ៦០០នាក់
6 ខែមុន
ហ្សាការតា៖ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ី នៅថ្ងៃសុក្រនេះបានរាយការណ៍ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនឡើងដល់ ២៦នាក់ហើយ និងជាង ៦០០នាក់ទៀតរងរបួស បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៦.២រ៉ិចទ័របានវាយប្រហារខេត្តស៊ូឡាវ៉េស៊ីខាងលិច ( West Sulawesi) ដែលស្ថិតនៅលើកោះ Sulawesi ភាគកណ្ដាលនៃប្រទេសឥណ្ឌូណេស៊ីតែម្តង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី១៥ ខែមករា ឆ្នាំ២០២១។

ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម